អំពីពួកយើង
អង្គការមនុស្សចាស់កម្ពុជា គឺជាស្ថាប័ននាំមុខគេដែលធ្វើការជាមួយមនុស្សចាស់ក្នុងប្រទេសកម្ពុជា។ អង្គការមនុស្សចាស់កម្ពុជា បានធ្វើការជាមួយមនុស្សចាស់ក្នុងប្រទេសកម្ពុជាជាង ២៨ឆ្នាំហើយ តាមរយៈសមាគមមនុស្សចាស់(OPAs)។ សមាគមមនុស្សចាស់ គឺជាយន្តការសុវត្ថិភាពសង្គមមួយដែលដឹកនាំដោយមនុស្សចាស់ ដើម្បីធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគាត់នៅថ្ងៃនេះ និងអនាគត។
បេសកម្ម & ទស្សនៈវិស័យរបស់យើង

ទស្សនៈវិស័យ
សង្គមមួយដែលមនុស្សចាស់គ្រប់រូបនាំមកនូវភាពថ្លៃថ្នូរ ភាពសកម្ម សុខភាពល្អ និងសុវត្ថិភាពជីវិត។
បេសកម្ម
ធ្វើការជាមួយនឹងមនុស្សចាស់ដែលងាយរងគ្រោះ ដើម្បីបន្លឺនូវសំឡេង និងតម្រូវការរបស់ពួកគាត់ក្នុងការទទួលបានសិទ្ធិនៃការថែទាំសុខភាព សេវាសង្គម សេដ្ឋកិច្ច សន្តិសុខផ្លូវកាយ និងលើកកម្ពស់ការចូលរួមចំណែកផ្តល់វិភាគទានដ៏សកម្មរបស់មនុស្សចាស់ ព្រមទាំងការរស់នៅដោយស្មើភាពគ្នានៅក្នុងសង្គម។