បម្រែបម្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

ភូមិជនបទនៅកម្ពុជាជារឿយៗ ជួបបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងធនធានដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយ។ អង្គការមនុស្សចាស់បានជួយគាំទ្រដល់ការកសាងសមត្ថភាពមូលដ្ឋាន តាមរយៈការបង្រៀនដែលមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការរស់នៅប្រកបដោយនិរន្តរភាព និងសុវត្ថិភាព។

page17image63376224     page17image63382672     page17image63380384

ដើម្បីសំរេចបាននូវសហគមន៍ដែលរាប់បញ្ចូលមនុស្សវ័យចាស់ និងការបន្ស៊ាំនឹងគ្រោះមហន្តរាយ អង្គការមនុស្សចាស់បានគាំទ្រដល់ភូមិក្នុងការបង្កើតអនុគណៈកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ/ការបម្រែបម្រួលអាកាសធាតុ (CCA) ដើម្បីជួយសមាជិកសមាគម ក្នុងការអភិវឌ្ឍផែនការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយក្នុងសហគមន៍ (CBDRMP) និងដើម្បីអនុវត្តសកម្មភាពពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌនេះផងដែរ។

អង្គការមនុស្សចាស់កម្ពុជាកំពុងធ្វើការជាមួយស្រុកដែលងាយរងគ្រោះបំផុតទាក់ទងនឹងគ្រោះមហន្តរាយធម្មជាតិ ហើយមានគោលបំណងស្វែងរកដំណោះស្រាយមូលដ្ឋានដើម្បីជួយសមាជិកសហគមន៍។ ក្នុងអំឡុងពេលមានទឹកជំនន់អ្នកស្រុកប្រឈមមុខនឹងបញ្ហាសុខភាពដែលបណ្តាលមកពីទឹកផឹកមិនស្អាត និងបញ្ហាសេដ្ឋកិច្ចដែលមកពីការបាត់បង់ទីជម្រកសត្វចិញ្ចឹម និងការខូចខាតកសិផល។ ទឹកជំនន់បានកាត់ផ្ដាច់ផ្លូវ រារាំងការផ្គត់ផ្គង់អាហារ និងទឹកស្អាត។ អង្គការមនុស្សចាស់កម្ពុជាក៏បានផ្តល់ការបណ្តុះបណ្តាលកសិកម្មបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដល់សមាជិកអនុគណៈកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ/ការបម្រែបម្រួលអាកាសធាតុ (DRR/CCA) និងគ្រូបង្គោលផងដែរ។ គ្រូបង្គោលមានភារកិច្ចចែកព័ត៌មានអំពីបច្ចេកទេសកសិកម្មដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដល់អ្នកភូមិដទៃទៀត។

អង្គការមនុស្សចាស់កម្ពុជាជឿជាក់ថា សមាគមមនុស្សចាស់នឹងរក្សាបានសហគមន៍មួយដែលរឹងមាំ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ។ អង្គការមនុស្សចាស់កម្ពុជាផ្តោតសំខាន់បំផុតគឺកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិទៅលើជីវភាពរស់នៅរបស់ប្រជា      ជន។ អង្គការមនុស្សចាស់ និងសមាគមមនុស្សចាស់បានសម្របសម្រួលឲ្យមានការគិតគូរដល់មនុស្សចាស់ នៅក្នុងសហគមន៍ដែល      ជួបគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះទៅនឹងគ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយផ្តោតការយកចិត្តទុកដាក់លើការកែលម្អ ការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ និងលើកកម្ពស់ជីវភាពរស់នៅ។

គណៈកម្មការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ (DDR) និងគណៈកម្មការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (CCA)

មនុស្សចាស់នៅក្នុងភូមិមានឱកាសធ្វើជាអ្នកសម្របសម្រួលដោយផ្ទាល់នូវសកម្មភាពគម្រោងជាច្រើនផ្តោតលើការអន្តរាគមទៅលើការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងាការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ឥណទានខ្នាតតូច ប្រព័ន្ធកសិកម្មបន្ស៊ាំនឹងអាកាសធាតុ និងធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធទឹក។ ភាពជាអ្នកដឹកនាំ និងចំណេះដឹងមូលដ្ឋាននៃការបណ្តុះបណ្តាលស្តីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានផ្តល់ជូនគណៈកម្មការគ្រប់គ្រងសមាគមមនុស្សចាស់រួមទាំងសមាជិកអនុគណៈកម្មការផ្សេងទៀត។

ជីវភាពរស់នៅមានការប្រសើរឡើង

អ្នកស្ថិតក្នុងគម្រោង និងគ្រូបណ្តុះបណ្តាល ត្រូវបានផ្តល់ជូនគ្រាប់ពូជបន្លែ និងឧបករណ៍កសិកម្មមួយចំនួន ការបណ្តុះបណ្តាលបន្តសម្រាប់អ្នកទទួលផលដើម្បីកសាងសមត្ថភាព និងជួយក្នុងការអនុវត្តសកម្មភាព។ គ្រូបណ្តុះបណ្តាល និងកសិករទទួលផលវ័យចំណាស់ត្រូវបានកំណត់ និងជ្រើសរើសក្នុងចំណោមសមាជិកសមាគម ដើម្បីទទួលបានការបណ្តុះបណ្តាលកសិកម្ម ពីសមាជិកអនុគណៈកម្មការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ។ ការបណ្តុះបណ្តាលផ្តោតលើការកសាងសមត្ថភាព និងចំណេះដឹងជុំវិញដំណាំដែលបន្សុំាទៅនឹងបម្រែបម្រួលអាកាសធាតុ ។