ការបង្កើតប្រាក់ចំណូល - ធនាគារគោ

ធនាគារគោ គឺជាសេវាកម្មបង្កើតប្រាក់ចំណូលប្រកបដោយនិរន្តរភាព ដែលគាំទ្រដល់ជីវភាពរបស់ប្រជាកសិករនៅទូទាំង ៤៦ភូមិ ចាប់តាំងពីឆ្នាំ២០០៧។

ដើម្បីបង្កើតធនាគារគោ អង្គកាមនុស្សចាស់បានចូលរួមផ្តល់ជូនគោចំនួន ៥ក្បាល និងការបណ្តុះបណ្តាលអំពីរបៀបគ្រប់គ្រងធនាគារគោក្នុងសមាគមនីមួយៗ។ កម្មវិធីធនាគារគោត្រូវបានចាត់ចែង និងគ្រប់គ្រងដោយសមាជិកសមាគមមនុស្សចាស់។ សមាគមជ្រើសរើស និងបណ្តុះបណ្តាលអ្នកទទួលផល ដែលមានការកត់ត្រាទិន្ន័យ និងការអនុវត្តក្នុងការចិញ្ចឹម ។

អ្នកទទួលជំនួយ  គឺជាសមាជិកសមាគមមនុស្សចាស់នៅក្នុងមូលដ្ឋាន និងជាកសិករវ័យចាស់ដែលមានដីគ្រប់គ្រាន់សម្រាប់សង់ក្រោលគោ។ រាល់កូនគោទីមួយ និងទីបីត្រូវបានផ្តល់ឱ្យធនាគារគោជាការសងប្រាក់ ខណៈពេលដែលកសិករអាចរក្សាទុករាល់កូនគោទីពី និងកូនគោទីបួនដែលកើត។ បន្ទាប់ពីមួយឆ្នាំកសិករ នឹងមិនមានបំណុលទេ ដោយគាត់ទទួលបាននូវប្រាក់ចំណូលយ៉ាងច្រើន។ លាមកគោអាចត្រូវបានប្រើជាជីគ្មានជាតិគីមី ដែលមានសុខភាពល្អសម្រាប់ដាំស្រូវ និងបន្លែ ដោយចំណាយតិច សម្រាប់កសិករក្រីក្រពួកគេអាចកាត់បន្ថយប្រាក់លើការជួលត្រាក់ទ័រ ដូច្នេះគេអាចប្រើគោឲ្យភ្ជួរលើដីស្រែរបស់ពួកគេបាន។

អត្ថប្រយោជន៍ជាច្រើនពីធនាគារគោមាន៖

  • កសិករម្នាក់អាចលក់គោបានក្នុងតម្លៃប្រហែល ៥០០ដុល្លារ ដោយធានានូវប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ចាយវាយលើការសិក្សារបស់កូនៗ ឬថែទាំសុខភាព និងការចំណាយប្រចាំថ្ងៃ
  • ការចិញ្ចឹមសត្វធ្វើឱ្យកសិករវ័យចាស់អាចមានភាពសកម្មផ្នែករាងកាយនៅពេលពួកគាត់ទៅរកស្មៅ និងថែទាំសត្វគោ
  • ការផ្សារភ្ជាប់គ្នារវាងសង្គម និងអន្តរជំនាន់ កើតឡើងនៅពេលពួកគាត់បង្រៀនជំនាញដល់កូនៗ និងចៅៗ។