ទឹក និងអនាម័យ

Rural villages in Cambodia often have limited infrastructure and resources to adapt to frequent droughts and flooding. HAC supports local interventions that provide sustainable, low-cost and safe drinking water for older people and their households.

Dry season occurs from November to April with an average rainfall of 34 millimeters per month, this can lead to severe water shortages in communities. In rural villages it is common for the main household water supply to be sourced from collected rainwater as there is little access to running water. Villagers are highly dependent on rainwater catchments for their water consumption.

ធុងចម្រោះទឹកស្អាត

អង្គការមនុស្សចាស់បានគាំទ្រដល់សមាជិកសមាគមចំនួន ៥២៥នាក់ នៅទូទាំងភូមិចំនួន៥ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបងដោយផ្តល់នូវធុងចម្រោះទឹកស្អាត។ សមាជិកគ្រួសារក៏បានទទួលការបណ្តុះបណ្តាលសម្រាប់ការថែទាំ និងការប្រើប្រាស់ធុងចម្រោះទឹកនោះផងដែរ។ ក្នុងអំឡុងពេលមានទឹកជំនន់ខ្លាំង ធុងចម្រោះត្រូវបានដាក់នៅខាងលើកំរិតទឹកជំនន់ដូច្នេះគ្រួសារទាំងអស់នៅតែអាចទទួលបានសុវត្ថិភាពក្នុងការប្រើប្រាស់ទឹក និងទឹកស្អាតដដែល។

ពាងផែនដី

ក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង អង្គការមនុស្សចាស់កម្ពុជាបានផ្តល់ជូនដល់គ្រួសារក្រីក្រនូវពាងស្តុកទឹកស៊ីម៉ងត៍ដែលមានទឹកគ្រប់គ្រាន់សម្រាប់គ្រួសារសមាជិក៨នាក់ប្រើប្រាស់ក្នុងរយៈពេលជាង៤ខែ ពាងទឹកត្រូវបានសាងសង់ឡើងដោយប្រើវត្ថុធាតុដើមរឹងមាំនៅលើទីខ្ពស់ ហើយមិនងាយរងការខូចខាត និងគ្មានការចម្លងរោគក្នុងកំឡុងពេលមានទឹកជំនន់។

ស្រះទឹក

ចាប់ពីឆ្នាំ២០១២​ អង្គការមនុស្សចាស់បានគាំទ្រដល់ការជួសជុលស្រះទឹកសាធារណៈធំៗ នៅទូទាំងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ស្រះទឹកទទួលបានប្រភពទឹកពីទឹកភ្លៀងក្នុងរដូវវស្សា (ឧសភា ដល់ខែតុលា) ដើម្បីផ្គត់ផ្គង់ទឹកដល់អ្នកភូមិ។ សមាគមមនុស្សចាស់នីមួយៗជាអ្នកគ្រប់គ្រង ថែរក្សាស្រះ និងបង្កើតយន្តការប្រើប្រាស់ប្រកបដោយសុវត្ថិភាព។  សមាគមមនុស្សចាស់នីមួយៗបានរៃអង្គាសថវិកានៅក្នុងភូមិរបស់ពួកគេដើម្បីសាងសង់ជណ្តើរ និងជំរាលដើម្បីទទួលទឹកឲ្យបានកាន់តែច្រើន ព្រមទាំងធ្វើរបងដើម្បីការពារកុំឲ្យមានសត្វចូលទៅក្បែរស្រះទៀតផង។